បើនិយាយពីប្រវត្តិនៃអាជីវកម្មហ្វ្រេនឆាយបានចាប់ផ្តើមឡើងក្នុងពេលវេលាដ៏សាមញ្ញមួយ គឺចាប់តាំងពីពេលដែលមិនទាន់មានម៉ាស៊ីនអេធីអឹម (ATMs) និង iPhone ម្លេះ ហើយក៏ជាពេលវេលាដែលមនុស្សធ្វើការដោះដូរទំនិញដើម្បីរស់ ។ គ្រានោះមនុស្សគ្រប់គ្នាតែងនិយមហៅថា “មជ្ឈឹមវ័យ” ជាពេលវេលាដែលមនុស្សជាច្រើននៅតំបន់អឺរ៉ុបមានសេចក្តីស្រេកឃ្លាន ប្រជាជនញាំញីដោយទុក្ខចេទនា និងសេចក្តីស្លាប់ ហើយទ្វីបទាំងមូលបានបាត់បង់ប្រជាជនចំនួនមួយភាគបីទៅហើយ ។ អ្នកស្រែចំការធ្វើការងារដោយមិនទទួលបានកម្រៃដោយភាពអយុត្តិធម៌ សង្គមជ្រួលច្របល់ ប្រជាជនមិនពេញចិត្តបង្កទៅជាការតស៊ូ បះបោរ រហូតដល់មានការប៉ះទង្គិចគ្នា ។
ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបនៃអាជីវកម្មប្រភេទហ្វ្រេនឆាយ៖