ភាពខុសគ្នារវាង ការទិញហ្វ្រេនឆាយ និងការចាប់ផ្តើមអាជីវកម្មថ្មី

1

អាជីវកម្មហ្វ្រេនឆាយ ត្រូវបានចាត់ទុកជាម៉ូដែលអាជីវកម្មដែលកំពុង ទទួលបានប្រជាប្រីយ៍ភាពមួយនៅក្នុងប្រទេសកម្ពុជា ។ ទោះបីជាអាជីវកម្ម ប្រភេទនេះមិនមែនជាកម្មសិទ្ធិរបស់អ្នកទិញសិទ្ធិអាជីវកម្ម (Franchisee) ប៉ុន្តែសម្រាប់វិនិយោគិនដែលមានជំនាញស្របគ្នាទៅនឹងវិស័យណាមួយនៃអាជីវកម្មហ្វ្រេនឆាយ ការក្លាយខ្លួនជាម្ចាស់ម៉ាកយីហោផ្តាច់មុខនៅក្នុង តំបន់ណាមួយ ប្រៀបបីដូចជាលោកអ្នកកំពុងតែមានម៉ាកយីហោផ្ទាល់ខ្លួន សម្រាប់តំបន់នោះផងដែរ ។

តើគួរចាប់ផ្តើមអាជីវកម្មថ្មី ឬ ត្រូវទិញហ្វ្រេនឆាយ? ជាការឆ្លើយ តបទៅនឹងសំនួរនេះ ពិតណាស់ គឺត្រូវពឹងផ្អែកទៅលើគោលបំណងរបស់ លោកអ្នកក្នុងនាមជាម្ចាស់អាជីវកម្ម ។

សម្រាប់អាជីវកម្មហ្វ្រេនឆាយ

 • មានម៉ូដែលអាជីវកម្មប្រកបដោយស្តង់ដាប្រាកដប្រជាមួយ
 • មានវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការចាប់ផ្តើម និងដំណើរការប្រកបដោយស្តង់ដា
 • អាចប្រើប្រាស់ម៉ាកសញ្ញា និងពាណិជ្ជសញ្ញា (ម៉ាកយីហោ) ដែលមានមហាជនស្គាល់ស្រាប់
 • ម្ចាស់ម៉ាកនឹងជួយដល់លោកអ្នកក្នុងការដំណើរការអាជីវកម្ម ដោយចាប់ផ្តើមពីការជ្រើសរើសទីតាំង ការបើកហាង ការផ្គត់ផ្គង់ផលិតផល ឬ វត្ថុធាតុដើម បណ្តុះបណ្តាលបុគ្គលិក រហូតដល់អាជីវកម្មរបស់លោកអ្នកអាចដំណើរការទៅមុខដោយរលូន
 • ការដំណើរការដែលមិនមានភាពស្មុគស្មាញ
 • ម៉ាកយីហោនីមួយៗមានយុទ្ធសាស្ត្រ និងប្រព័ន្ធគ្រប់គ្រងរួចជាស្រេច ។

សម្រាប់ការបង្កើតអាជីវកម្មថ្មី

 • ចាំបាច់ ត្រូវចាប់ផ្តើមពីចំណុចសូន្យ
 • លោកអ្នកនឹងត្រូវជួបប្រទះនូវសម្ពាធមួយចំនួននៅក្នុងអាជីវកម្មថ្មីដែលត្រូវដោះស្រាយ
 • បង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង
 • ត្រូវការពេលវេលាដើម្បីឲ្យមហាជនដ៏ដូចជាអតិថិជនបានស្គាល់ពីម៉ាកសញ្ញា និងពាណិជ្ជសញ្ញារបស់យើង
 • ត្រូវចំណាយទាំងកម្លាំងកាយ និងដើមទុន ហើយតម្រូវឲ្យផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើអាជីវកម្ម
 • ពេលវេលាដ៏យូរមួយ និងត្រូវបត់បែនទៅតាមស្ថានភាពអាជីវកម្ម ជាពិសេសស្ថានភាពហិរញ្ញវត្ថុ
 • ត្រូវមានដើមទុនគ្រប់គ្រាន់សម្រាប់គាំទ្រដល់ជំហ៊ាននីមួយៗ នៃដំណើរការអភិវឌ្ឍន៍អាជីវកម្មរបស់លោកអ្នក
 • ជួបនូវហានិភ័យជាច្រើន ដោយសារតែអាជីវកម្មដែលចាប់ផ្តើមតំបូងមិនមានម៉ូដែលច្បាស់លាស់ ជាមួយនឹងឧបសគ្គដែលនឹកស្មានមិនដល់
 • ត្រូវមានទីប្រឹក្សាយោបល់លើផ្នែកអាជីវកម្ម និងបង្កើតនូវផែនការអាជីវកម្មច្បាស់លាស់ ដែលទាំងនេះ នឹងជួយដល់លោកអ្នកបង្កើតអាជីវកម្មមួយប្រកបដោយជោគជ័យ និង ទទួលបានប្រាក់ចំណេញជាទីគាប់ចិត្ត ៕

Leave A Reply