នៅក្នុងការវិនិយោគលើអាជីវកម្មហ្វ្រេនឆាយ បើទោះបីជាមានអត្រា ជោគជ័យពីសំណាក់អ្នកវិនិយោគជាច្រើនយ៉ាងណាក៏ដោយ ក៏ការដំណើរ ការលើអាជីវកម្មប្រភេទនេះ មិនមានការធានាថាត្រូវតែជោគជ័យ ១០០% នោះទេ ។ មានកត្តាជាច្រើនដែលយើងត្រូវលើកយកមកវិភាគ ដែលក្នុងនោះរួមមានដូចជា៖ កត្តាទីតាំង ស្ថិតិប្រជាពលរដ្ឋ ទីផ្សារ និងជាពិសេសនោះគឺកត្តខ្លួនអ្នកផ្ទាល់ ។
ដើម្បីកាត់បន្ថយហានិភ័យលើការសម្រេចចិត្ត លោកអ្នកគួរសួរ ទៅកាន់ខ្លួនឯងនូវសំនួរទាំង ១០ ដូចខាងក្រោម៖
- តើអ្នកមានឆន្ទះពិតប្រាកដ និងអាចទទួលខុសត្រូវលើការងារ គ្រប់គ្រងអាជីវកម្មរបស់លោកអ្នកដែរឬទេ?
- តើលោកអ្នកមានចិត្តរីករាយទៅនឹងអាជីវកម្មហ្វ្រេនឆាយ កម្រិតណា?
- តើលោកអ្នកមានឆន្ទះក្នុងការធ្វើតាមតម្រូវការរបស់ប្រព័ន្ធ ហ្វ្រេនឆាយដែរឬទេ?
- តើលោកអ្នកមានប្រវត្តិជោគជ័យលើការទំនាក់ទំនង និងសហ ការ ជាមួយមនុស្សទូទៅដែរឬទេ?
- តើលោកអ្នកមានលទ្ធភាពសម្រាប់អាជីវកម្មហ្វ្រេនឆាយ កម្រិត ណា?
- តើលោកអ្នកបានសិក្សាឯកសារផ្លូវច្បាប់ហើយឬនៅ?
- តើម៉ាកហ្វ្រេនឆាយដែលលោកអ្នកជ្រើសរើសមានប្រវត្តិជោគ ជ័យពីមុនមកដែរឬទេ?
- តើអ្នកទិញយីហោដ៏ទៃទៀតទទួលបានជោគជ័យដែរឬទេ?
- តើលោកអ្នកពេញចិត្តនិងបុគ្គលិករបស់ម៉ាកយីហោនេះដែរ ឬទេ?
- តើលោកអ្នកផ្ទាល់អាចជួយគាំទ្រដល់ដំណើរការអាជីវកម្មដែរ ឬទេ?
ការទិញម៉ាកយីហោហ្វ្រេនឆាយណាមួយយកមកដំណើរការ មិនមែនត្រឹមតែលោកអ្នកមានថវិការហើយអាចទិញយកមកដំណើរការបានដោយជោគជ័យនោះទេ ។ ម្ចាស់ម៉ាកយីហោមួយដែលស្តង់ដារនឹងធ្វើការជ្រើសរើសអ្នកទិញសិទ្ធិអាជីវកម្មប្រកបដោយកការប្រុងប្រយ័ត្នជាទីបំផុត ។
ជាទូទៅម្ចាស់ម៉ាកនឹងធ្វើការវិភាគពីទីតាំងអាជីវកម្ម ទីផ្សារ កម្រឹតប្រាក់ចំណេញ ជាពិសេសវិភាគពីចំណុចផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ ថាតើលោកអ្នកពិតជាសាកសមក្នុងការដំណើរការម៉ាកយីហោនោះដែរឬទេ ៕