ស្វែងយល់អំពីទុនវិនិយោគលើអាជីវកម្មហ្វ្រេនឆាយ

11

នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង មានអាជីវកម្មជាច្រើនបានទទួលបរាជ័យមិនមែនត្រឹមតែអាជីវម្មហ្វ្រេនឆាយនោះទេ ដោយសារតែម្ចាស់អាជីវកម្មភាគច្រើនមិនបានវិភាគឲ្យបានច្បាស់លាស់ពីដើមទុនដែលត្រូវការក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្មទាំងមូល ។ ការវិនិយោគទៅលើអាជីវកម្មហ្វ្រេនឆាយក៏ដូចគ្នាទៅនឹងការវិនិយោគលើអាជីវកម្មដ៏ទៃទៀតដែរ គឺតម្រូវឲ្យលោកអ្នកមានដើមទុនគ្រប់គ្រាន់ដើម្បីចាប់ផ្តើម និងដំណើរការ ។

ក្រៅពីដើមទុនដើម្បីចាប់ផ្តើម លោកអ្នកក៏ត្រូវមានទុនសម្រាប់បម្រុងនៅក្នុងរយៈពេលណាមួយដើម្បីគាំទ្រដល់ដំណើរការប្រតិបត្តិការអាជីវកម្ម ។ ជាទូទៅ លោកអ្នកត្រូវត្រៀមដើមទុនបម្រុងយ៉ាងហោចណាស់រយៈពេល ១ឆ្នាំ ហើយចំនួននៃទុនបម្រុងនេះ ច្រើនឬតិចអាស្រ័យទៅលើទំហ៊ំនៃអាជីវកម្មដែលម្ចាស់យីហោនឹងគណនាជូនលោកអ្នក ហើយក៏នឹងមានចែងនៅក្នុងកិច្ចសន្យាហ្វ្រេនឆាយផងដែរ ។

លោកអ្នកអាចប្រើប្រាស់នូវសំនួរខាងក្រោមដើម្បីវិភាគមើលលើ ខ្លួនលោកអ្នកថាតើលោកអ្នកសាកសមទៅនឹងចំណាយទុនលើអាជីវកម្ម ហ្វ្រេនឆាយដែរឬទេ៖

  • តើលោកអ្នកមានដើមទុនប៉ុន្មានដើម្បីវិនិយោគ?
  • តើលោកអ្នកមានដើមទុនប៉ុន្មានដើម្បីទប់ទល់ទៅនឹងការខាតបង់?
  • តើលោកអ្នកប្រើប្រាស់ទុនខ្លួនឯង ឬ រួមគ្នាជាមួយដៃគូដើម្បីទិញ ហ្វ្រេនឆាយ?
  • តើលោកអ្នកត្រូវការចំណេះដឹងផ្នែកហ្វ្រេនឆាយដែរទេ? ឬ ចំណេះ ដឹងផ្នែកហ្វ្រេនឆាយរបស់លោកអ្នកមានកំរិតណា?
  • តើលោកអ្នកមានទុនបម្រុង ឬប្រាក់ចំណូលផ្សេងៗទៀតដើម្បី បំពេញតម្រូវការរហូតដល់ពេលដែលអាជីវកម្មហ្វ្រេនឆាយចាប់ ផ្តើមប្រតិបត្តិការ និងរហូតទទួលបានប្រាក់ចំណេញដែរឬទេ?

Leave A Reply