ស្វែងយល់ពីយុទ្ធសាស្ត្រពិសេសធំមួយរបស់ំ Starbucks ដែលជួយឲ្យយីហោមួយនេះក្លាយជាក្រុមហ៊ុនកាហ្វេតម្លៃ៨០ពាន់លាន$មុនគេ

0

Starbucks កាលពីកកើតដំបូង គឺជាហាងកាហ្វេដែលរកស៊ីតូចតាចធម្មតា ក្រុមហ៊ុននេះគ្រាន់តែជារោងចក្រប្រមូលទិញ និងកែច្នៃគ្រាប់កាហ្វេល្អបំផុត ដោយបោះយីហោនៅលើនោះប៉ុណ្ណោះ សម្រាប់អ្នកទិញទៅយកទៅឆុងដោយខ្លួនឯង និយាយឲ្យយល់ក្រុមហ៊ុនកាហ្វេមួយនេះគ្រាន់តែជាក្រុមហ៊ុនបោះដុំលក់កាហ្វេប៉ុណ្ណោះ ។

ក្រោយមក នៅក្នុងឆ្នាំ១៩៨៧ អតីតបុគ្គលិកក្រុមហ៊ុនហាងកាហ្វេនេះ គឺលោក Howard Schultz បានទិញហាងមួយនេះពីមេចាស់របស់គាត់ជាមួយតម្លៃជិត៤លានដុល្លារ រួចបានប្រើប្រាស់រូបមន្តពីហាងកាហ្វេមួយដែលមានកន្លែងអង្គុយញាំនៅប្រទេសអ៊ីតាលី យកមកប្រើនៅ Starbucks ។ ៩ឆ្នាំក្រោយមកយីហោមួយនេះពង្រីកសាខាបាន១០១៥សាខានៅសហរដ្ឋអាមេរិក ហើយបានពង្រីកសាខាមកកាន់ជប៉ុន និងសិង្ហបុរីថែមទៀតផង ។

ក្រោមការកាន់កាប់របស់លោក Howard Schultz ក្រុមហ៊ុន Starbucks បានបង្កើនទ្រព្យបានចំនួន ២ពាន់លានដុល្លារ នៅឆ្នាំ២០០០ និងកើនដល់៩ពាន់លានដុល្លារនៅ ៧ឆ្នាំ ក្រោយមក ។ ជាមួយគំនិតថ្មីៗយីហោមួយនេះតែងតែបង្កើតរបៀបផ្តល់សេវាកម្មសំបូរបែប ដូចជា រសជាតិថ្មី ប្រភេទកែវរូបរាងថ្មី ថង់ក្រដាស ជាដើមដែលទាញចំណាប់អារម្មណ៍អ្នកញាំទៅគំនិតច្នៃប្រឌិតទាំងនេះ ។

គួរជម្រាបថា Starbucks អាចរកប្រាក់ចំណេញបាន ២.៩ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧ ដែលធ្វើឲ្យគុណតម្លៃនៃយីហោកើនដល់ ៧០.៩ពាន់លានដុល្លារ ឯណោះ ។ Starbucks ជាហាងកាហ្វេធំបំផុតនៅលើពិភពលោកជាមួយនឹងទីតាំងលក់រាយចំនួនជាង ២ម៉ឺន ៧ពាន់ សាខា បើតាមទិន្នន័យចុងក្រោយបង្អស់គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ មក ៕

Leave A Reply