សំនួរទាំង៤សំខាន់ៗដែលត្រូវសួរខ្លួនឯងមុននឹងសម្រេចចិត្តទិញហ្វ្រេនឆាយ

6

នៅក្នុងដំណើរការនៃការជ្រើសរើសម៉ាកយីហោហ្វ្រេនឆាយណាមួយ ក្រៅពីដើមទុនសម្រាប់ទិញ និងដំណើរការអាជីវកម្មហើយនោះ លោកអ្នកត្រូវវិភាគលើខ្លួនអ្នកផ្ទាល់ថាតើលោកអ្នកមានសមត្ថភាពប៉ុណ្ណាក្នុងការដំណើរការអាជីវកម្មហ្វ្រេនឆាយនោះ?

សមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មហ្វ្រេនឆាយក៏មានជាប់ពាក់ព័ន្ធទៅនិងពេលវេលាផងដែរ ពីព្រោះថា ដើម្បីឲ្យអាជីវកម្មអាចដំណើរការបានដោយជោគជ័យ និងគោរពតាមស្តង់ដារម៉ាកសញ្ញា លោកអ្នកចាំបាច់ត្រូវមានពេលវេលាពេញលេញដើម្បីគ្រប់គ្រងដែលត្រូវការឲ្យលោកអ្នកធ្វើពលីកម្មចំណាយពេលទៅលើវា ដែលក្នុងនោះរួមមានទាំងពេលវេលាផ្ទាល់ខ្លួន និង គ្រួសារផងដែរ ។

លោកអ្នកអាចសាកល្បងសួរខ្លួនឯងនូវ ៤សំនួរ សំខាន់ៗដូចខាងក្រោម មុននឹងសម្រេចចិត្តវិនិយោគ៖

  1. តើម៉ាកយីហោដែលលោកអ្នកនឹងទិញតម្រូវការបទពិសោធន៍អ្វីខ្លះ?
  2. តើលោកអ្នកមានជំនាញ ឬ បទពិសោធន៍លើវិស័យនេះដែរឬទេ? (ឧទាហរណ៍៖ ប្រសិនបើម៉ាកយីហោស្ថិតក្នុងវិស័យម្ហូបអាហារ ឬ សុខាភិបាល ឬ អប់រំ)
  3. តើលោកអ្នកធ្លាប់មានបទពិសោធន៍ក្នុងនាមជាម្ចាស់អាជីវកម្ម ឬ ជាអ្នកគ្រប់គ្រងអាជីវកម្មដែរឬទេ?
  4. តើលោកអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មនេះដែរឬទេ? ឬ ត្រូវជួលអ្នកជំនាញដើម្បីគ្រប់គ្រង?

សំនួរទាំង៤ខាងលើ គឺជាសំនួរដែលមានសារៈសំខាន់បំផុតដែលលោកអ្នកត្រូវសួរខ្លួនឯង និងសម្រាប់លោកអ្នកពិចារណា មុននឹងសម្រេចចិត្តទិញហ្វ្រេនឆាយណាមួយយកមកដំណើរការ ជៀសវាងការទិញមកហើយធ្វើឲ្យអាជីវកម្មដួលរលំ ខាតបង់ទាំងពេលវេលា និងថវិកា ៕

Leave A Reply