សប្តាហ៍នេះ ពីលោក ហែម សារិទ្ធ ស្ថាបនិក និងជានាយកប្រតិបត្តិ ក្លឹបហ្វ្រេនឆាយកម្ពុជា (Cambodia Franchise Club) បានចូលរួមជាវាគ្មិនចែករំលែកចំណេះដឹងនៅក្នុងកម្មវិធីប្រជុំប្រចាំសប្តាហ៍របស់ BNI Alliance ក្រោមប្រធានបទ “វិធីសាស្ត្រជម្រុញការគិតឲ្យវិជ្ជមាន” ។
ការគិតវិជ្ជមានគឺជាកម្លាំងដ៏សំខាន់ក្នុងការជម្រុញសុខភាពផ្លូវចិត្ត បង្កើនថាមពល និងជួយឲ្យការអនុវត្តការងារប្រចាំថ្ងៃកាន់តែល្អប្រសើរ ។ ចង់ដឹងថាតើមានវិធីសាស្ត្រអ្វីដែលជួយឲ្យការគិតរបស់យើងឆ្ពោះទៅកាន់ភាពវិជ្ជមាន សូមរីករាយស្តាប់ទាំងអស់គ្នា ៕