ងាយៗ! មិនបាច់ត្រូវការមានហាង ឬផលិតផលអ្វី ក៏អាចធ្វើអាជីវកម្មបានដែរ

0

យុវជនជំនាន់ក្រោយ ហាក់ដូចជាផ្តល់ការចាប់អារម្មណ៍ខ្ពស់ ដល់ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ប្រភេទនៃអាជីវកម្មបច្ចុប្បន្ន មានដូចជាអាជីវកម្មអនឡាញ និងអាជីវកម្មហ្វ្រេនឆាយជាដើម ។ ប៉ុន្តែអាជីវកម្មបច្ចេកវិទ្យា កំពុងតែមានការចាប់អារម្មណ៍ផងដែរ ក្នុងពេលបច្ចុប្បន្ន ដោយសារតែតម្រូវការនៃសេវាកម្មបច្ចេកវិទ្យាទាំងនោះកំពុងតែមានការកើនឡើង ។

ខាងក្រោមនេះ គឺជាអាជីវកម្មបច្ចេកវិទ្យា ដែលកំពុងតែមានតម្រូវការកើនឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា៖

១. Digital Content

ការផ្គត់ផ្គង់ Content មានតម្រូវការជាច្រើន ពីម្ចាស់អាជីវកម្មផ្សេងៗជាច្រើន ដើម្បីជម្រុញឲ្យអាជីវកម្មរបស់ខ្លួនទទួលបានការចាប់អារម្មណ៍។ ម្ចាស់អាជីវកម្មខ្លះ ទាមទារឲ្យមានគុណភាពនៃContent នោះផងដែរ ។ ដូច្នេះ បើអ្នកមានជំនាញកាត់តវីឌីអូ និងបង្កើតវីឌីអូ អ្នកអាចធ្វើជាអ្នកផ្តល់សេវាកម្ម Digital Content ។

២. ការរចនាវេបសាយ

អាជីវកម្មជាច្រើន ត្រូវការវេបសាយផ្ទាល់ខ្លួន ដើម្បីដំណើរការអាជីវកម្ម ឬដើម្បីផ្តល់ពត៌មានដល់អតិថិជនរបស់ខ្លួន។ ដូច្នេះ តម្រូវការក្នុងការបង្កើត ឬរចនាវេបសាយ បានក្លាយជាចំណុចមួយសម្រាប់អ្នកដែលមានជំនាញខាងបង្កើត និងរចនាវេបសាយក្នុងការរកប្រាក់ ។ ប៉ុន្តែ ប្រសិនបើអ្នកមានបំណងចង់ប្រកបមុខរបរនេះ អ្នកត្រូវរៀនជំនាញបង្កើត និងរចនាវេបសាយ ។

៣. ទីផ្សារឌីជីថល

ការធ្វើយុទ្ធសាស្រ្តទីផ្សារឌីជីថល គឺជាយុទ្ធសាស្រ្តមួយដែលមានប្រជាប្រិយភាព និងមានប្រសិទ្ធិភាពបំផុតក្នុងសម័យបច្ចុប្បន្ន ។ បើទោះបីជាយើងដឹងថា ទីផ្សារឌីជីថលនេះ​មានប្រសិទ្ធិភាពក៏ដោយ អ្នកដែលមានជំនាញខាងទីផ្សារឌីជីថលនៅមានចំនួនតិចតួចនៅឡើយ ។ ដូច្នេះ អ្នកដែលចង់ប្រកបមុខរបរនេះ ត្រូវមានជំនាញទីផ្សារឌីជីថលនេះ ។

៤. ការថតរូប

ការថតរូបក៏ក្លាយជាសេវកម្មមួយដ៏ពេញនិយមដែរ ក្នុងពេលបច្ចុប្បន្ន។ តម្រូវថតរូប ក៏មានការកើនឡើង ហើយតម្លៃថតរូប ដែលមានគុណភាពល្អ ក៏មានតម្លៃថ្លៃនៅក្នុងទីផ្សារកម្ពុជាផងដែរ ។ ប្រសិនបើអ្នកមានបំណងចង់បង្កើតមុខរបរនេះ អ្វីដែលអ្នកត្រូវការគឺ រូបថតដ៏ស្អាត ។

៥. ការរចនាក្រាហ្វិច

ការរចនាក្រាហ្វិច ក៏កំពុងតែមានតម្រូវការយ៉ាងច្រើន ហើយវាកំពុងតែក្លាយជាតម្រូវការមួយយ៉ាងខ្ពស់សម្រាប់ម្ចាស់អាជីវកម្ម ។ ដូច្នេះ ប្រសិនបើអ្នកមានជំនាញរចនាក្រាហ្វិច អ្នកអាចធ្វើជាអ្នកផ្តល់សេវាកម្មរចនាក្រាហ្វិចនេះ ៕

Leave A Reply