៧សំនួរ សួរខ្លួនឯងមុននឹងសម្រេចចិត្តទិញហ្វ្រេនឆាយ

1

នៅពេលដែលលោកអ្នកចាប់ផ្តើមដំណើរផ្សងព្រេងជាមួយអាជីវកម្មណាមួយ វាពិតជាមានសារៈសំខាន់ណាស់ដែលលោកអ្នកត្រូវស្វែងយល់អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មនោះ ជាពិសេស ស្វែងយល់ថាតើអាជីវកម្មនោះ មានលក្ខណៈយូរអង្វែង (Long term business) ប៉ុណ្ណា ហើយការនិវិយោគលើអាជីវកម្មហ្វ្រេនឆាយក៏ដូច្នោះដែរ ។

ដើម្បីដំណើរការអាជីវកម្មហ្វ្រេនឆាយមួយឲ្យទទួលបានជោគជ័យ នឹងមានជំហ៊ានជាច្រើនដែលយើងត្រូវអនុវត្ត ដែលក្នុងនោះការកំណត់គោលដៅចុងក្រោយគឺជាចំណុចសំខាន់ដែលយើងត្រូវមាន ។ គោលដៅរបស់លោកអ្នកគឺជាមូលហេតុដែលជម្រុញឲ្យដំណើរអាជីវកម្មមួទទួលបានជោគជ័យ ពីព្រោះបើមានគោលដៅគឺមានគោលបំណង ហើយនឹងបន្តឲ្យមានទិសដៅដែលត្រូវអនុវត្ត ។

ការវិនិយោគទៅលើអាជីវកម្មហ្វ្រេនឆាយមិនមែនត្រឹមតែដើម្បីប្រាក់ចំណេញប៉ុណ្ណោះទេ ដូច្នេះអ្នកដែលមានបំណងវិនិយោគលើអាជីវកម្មប្រភេទនេះ លោកអ្នកគួរសួរខ្លួនឯងនូវសំនួរមួយចំនួនដូចខាងក្រោម៖

  1. តើលោកអ្នកទិញហ្វ្រេនឆាយដើម្បីអ្វី?
  2. តើលោកអ្នកចង់ទិញហ្វ្រេនឆាយក្នុងវិស័យណា?
  3. តើលោកអ្នកមានចំណេះ និងបទពិសោធន៍ក្នុងវិស័យនោះដែរឬទេ?
  4. តើលោកអ្នកនឹងស្វែងរកម៉ាកយីហោហ្វ្រេនឆាយដោយវិធីណា?
  5. នៅពេលដែលរកឃើញហើយ តើលោកអ្នកនឹងដំណើរការអាជីវកម្មដោយខ្លួនឯង ឬជួលបុគ្គលិកដើម្បីដំណើរការជំនួស?
  6. ទោះបីជាលោកអ្នកដំណើរការអាជីវកម្មដោយខ្លួនឯង ឬជួលបុគ្គលិកធ្វើការក៏ដោយ តើក្នុងមួយថ្ងៃលោកអ្នកមានពេលវេលាប៉ុន្មានម៉ោងដើម្បីគ្រប់គ្រងអាជីវកម្ម? ហើយលោកអ្នកមានឆន្ទៈក្នុងការធ្វើវាបានដោយកំរិតណា?
  7. តើលោកអ្នកមានទុនបំរុងកម្រឹតណាដើម្បីដំណើរការអាជីវកម្មក្នុងអំឡុងពេលដែលអាជីវកម្មមិនទាន់ទទួលប្រាក់ចំណេញ ៕

Leave A Reply