BNI Alliance Business Owner Day!

តើអាជីវកម្មរបស់លោក លោកស្រី អ្នកនាងកញ្ញាសព្វថ្ងៃនេះកំពុងជួបនឹងបញ្ហាអ្វីខ្លះ? អាជីវកម្មនៅជាលក្ខណៈគ្រួសារ បញ្ហាទំនាក់ទំនង បញ្ហាទីផ្សារ បញ្ហាធនធានមនុស្ស ឬបញ្ហាហិរញ្ញវត្ថុ?

សូមកុំព្រួយ! ចូលរួមជាមួយគ្រួសារ BNI Alliance… យើងមានសមាជិកដែលមានបទពិសោធន៍ជាយូរឆ្នាំលើការគ្រប់គ្រងអាជីវកម្មប្រកបដោយស្តង់ដារ រងចាំជួយប្រឹក្សារកដំណោះស្រាយជូនលោកអ្នក!

នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ BNI Alliance នឹងមានរៀបចំនូវកម្មវិធីជួបផ្ទាល់ជាមួយបណ្តាម្ចាស់អាជីវកម្មដែលមានបទពិសោធន៍ជាយូរឆ្នាំមកពីវិស័យផ្សេងៗគ្នា គឺកម្មវិធី BNI Alliance Business Owners Day ដែលជាឱកាសដ៏ល្អបំផុតសម្រាប់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ចូលរួមដើម្បីបង្កើនទំនាក់ទំនង ពង្រីកទីផ្សារ ជាពិសេស ឱកាសក្នុងការទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់បណ្តាសមាជិកមកពីជាង៤០ម្ចាស់អាជីវកម្ម ដែលបន្ទាប់ពីពួកគាត់បានចូលរួមជាមួយ BNI Alliance ពួកគាត់បានអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើនជាងមុន មានស្តង់ដារជាងមុន ជាពិសេសចំនួនលក់របស់ពួកគាត់កើនឡើងជាងមុន ។

កុំភ្លេចណា! កុំទុកអាជីវកម្មរបស់លោកអ្នកឲ្យនៅឯកោ ចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នា… លោកអ្នកចំណាយត្រឹមតែ ១៥$ ចូលរួមកម្មវិធី BNI Alliance Business Owner Day នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកអ្នកនឹងមានឱកាសបានសិក្សាពីការធ្វើអាជីវកម្មប្រកបដោយស្តង់ដារ បង្កើនទំនាក់ទំនង ទំនុកចិត្ត និងឱកាសក្នុងការពង្រីកទីផ្សារផលិតផល ឬសេវាកម្មរបស់លោកអ្នក ៕

Leave A Reply