ហ្វ្រេនឆាយគឺជាទំនាក់ទំនងដែលផ្តល់ឲ្យគ្នាទៅវិញទៅមករវាងម្ចាស់យីហោ (ដែលភាសាអង់គ្លេសហៅថា Franchisor) និងអ្នកទិញសិទ្ធិអាជីវកម្ម (ដែលភាសាអង់គ្លេសហៅថា Franchisee) ។ ជាទូទៅអាជីវកម្មម៉ូដែលហ្វ្រេនឆាយដំណើរការទៅបាន ដោយឈរលើមូលដ្ឋាននៃម៉ូដែលអាជីវកម្មមួយដែលមានប្រព័ន្ធគ្រប់គ្រងជាក់លាក់ ត្រឹមត្រូវ ច្បាស់លាស់ អភិវឌ្ឍន៍ដោយម្ចាស់យីហោ ។
នៅពេលដែលលោកអ្នកទិញហ្វ្រេនឆាយណាមួយ មានន័យថាលោកអ្នកកំពុងទិញប្រព័ន្ធអាជីវកម្មទាំងមូលយកទៅដំណើរការនៅក្នុងទីតាំងណាមួយដែលបានព្រមព្រៀង ។ អាស្រ័យហេតុនេះ ប្រសិនបើម៉ាកយីហោមួយដែលមិនមានប្រព័ន្ធគ្រប់គ្រងអាជីវកម្មច្បាស់លាស់ មិនមានការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងពីសំណាក់ម្ចាស់យីហោទេនោះ គឺជាហានិភ័យមួយដែលលោកអ្នកត្រូវពិចារណាឡើងវិញមុនពេលសម្រេចចិត្តទិញ ។
ខាងក្រោមនេះគឺជាសំនួរគន្លឹះទាំង ៤ ដែលលោកអ្នកត្រូវសួរទៅកាន់ម្ចាស់យីហោ មុនពេលសម្រេចចិត្តទិញហ្វ្រេនឆាយណាមួយ៖
- តើម៉ាកយីហោមួយនេះដំណើរការទៅបានយ៉ាងដូចម្តេច?
១. អ្វីទៅជាចំណុចស្នូលនៃអាជីវកម្ម
២. គោលដៅអតិថិជនប្រភេទណា
៣. ម៉ាកយីហោនេះអាចទាក់ទាញអតិថិជនបានយ៉ាងដូចម្តេច?
៤. ស្វែងយល់ពីម៉ូដែលរបស់ម៉ាកយីហោ – តម្រូវឲ្យដំណើរការពេញមួយថ្ងៃ ឬ កន្លះថ្ងៃ - តើម្ចាស់យីហោផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រជាប្រចាំដល់អ្នកទិញសិទ្ធិអាជីវកម្មដែរឬទេ?
១. សិក្សាស្វែងយល់ថាតើម្ចាស់យីហោផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រចំពោះអ្នកទិញសិទ្ធិអាជីវកម្មដែរឬទេ
២. សិក្សាស្វែងយល់ថាតើម្ចាស់យីហោផ្តល់ការគាំទ្របែបណាដើម្បីជម្រុញអាជីវកម្មឲ្យមានការរីកចម្រើន
៣. ត្រូវឲ្យប្រាកដថា អ្នកទិញសិទ្ធិអាជីវកម្មគួរតែមានអារម្មណ៍កក់ក្តៅនៅពេលដែលត្រូវការជំនួយពីម្ចាស់យីហោ - តើគូប្រជែងរបស់ក្រុមហ៊ុនមានអ្វីខ្លះ? ហើយផ្តល់គុណប្រយោជន៍ដែរឬទេ?
១. រៀបរាប់ពីចំណុចស្នូលដែលធ្វើឲ្យម៉ាកយីហោអាចប្រកួតជាមួយដៃគូនៅលើទីផ្សារបាន
២. ស្វែងរកចំណុចល្អរបស់ម៉ាកយីហោដែលលើសពីគូប្រជែង - តើម៉ាកយីហាមានប្រព័ន្ធប្រតិបត្តិការស្តង់ដារត្រឹមត្រូវដែរឬទេ?
១. គុណតម្លៃធំបំផុតរបស់អាជីវកម្មហ្វ្រេនឆាយគឺ ការមិនធ្វើការងារពីចំណុចសូន្យ
២. សិក្សាស្វែងយល់ពីប្រព័ន្ធប្រតិបត្តិការដែលអាចអនុវត្តបានគ្រប់ជំហានទាំងអស់នៅក្នុងអាជីវកម្ម ៕