ជំហ៊ានសំខាន់ៗដើម្បីវិវឌ្ឍអាជីវកម្មលោកអ្នកឲ្យចេញហ្វ្រេនឆាយ

6

Cambodia Franchise Club – CFC មានផ្តល់ជូននូវសេវាកម្មប្រឹក្សាយោបល់ជូនម្ចាស់អាជីវកម្មដែលមានបំណងចង់ពង្រីកវិសាលភាព និងវិវឌ្ឍអាជីវកម្មរបស់ខ្លួនឲ្យចេញហ្វ្រេនឆាយតាមរយៈជំហានទាំង ៧ ខាងក្រោម និងអាចមានការកែរសម្រួលស្របទៅតាមតម្រូវការ ស្ថានភាពអាជីវកម្ម និងថវិការរបស់អតិថិជន ។

ជំហានទាំង ៧ ក្នុងការវិវឌ្ឍអាជីវកម្មលោកអ្នកឲ្យក្លាយទៅជាម៉ូដែលហ្វ្រេនឆាយរួមមាន៖

ជំហានទី ១ ៖ កំណត់ភាពដែលអាចវិវឌ្ឍទៅជាហ្វ្រេនឆាយបាន

មិនមែនអាជីវកម្មទាំងអស់សុទ្ធសឹងតែអាចវិវឌ្ឍបាននោះទេ ។ ជំហានទីមួយនេះ លោកអ្នកត្រូវធ្វើការកំណត់ភាពដែលអាចវិវឌ្ឍអាជីវកម្មឲ្យក្លាយទៅជាម៉ូដែលហ្វ្រេនឆាយតាមរយៈសំនួរគន្លឹះចំនួន ២ គឺ៖

១. តើប្រព័ន្ធប្រតិបត្តិការអាជីវកម្មដែលកំពុងដំណើរការសព្វថ្ងៃមានស្តង់ដារកម្រឹតណា?
២. តើការវិវឌ្ឍនេះគឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវក្នុងការពង្រីកអាជីវកម្មដែរឬទេ?

សំនួរទាំងពីរខាងលើនេះអាចឆ្លើយទៅបានអាស្រ័យលើការវាយតម្លៃអាជីវកម្មរបស់លោកអ្នក និងការកំណត់ពីវិធីសាស្ត្រក្នុងការវិវឌ្ឍអាជីវកម្មឲ្យស្របទៅតាមបំណង និងគោលដៅរបស់លោកអ្នក ។ ប្រសិនបើការវាយតម្លៃឃើញថាអាជីវកម្មរបស់លោកអ្នកមិនទាន់មានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ក្នុងការចេញហ្វ្រេនឆាយបានទេនោះ លោកអ្នកនឹងតម្រូវឲ្យធ្វើការងារដើម្បីបំពេញបន្ថែមនូវចំណុចដែលខ្វះខាត ។

ជំហានទី ២ ៖ បង្កើតយុទ្ធសាស្ត្រ

ក្នុងករណីដែលការកំណត់ភាពដែលអាចវិវឌ្ឍទៅបាន ម្ចាស់យីហោត្រូវបង្កើតជាផែនការអាជីវកម្មមួយដែលបង្ហាញអំពីយុទ្ធសាស្ត្រក្នុងការពង្រីកអាជីវកម្មក្នុងអំឡុងពេល ៥ឆ្នាំ ទៅមុខ ។ នៅក្នុងផែនការនេះត្រូវមានបញ្ចូលនូវការងារពង្រីកអាជីវកម្មឲ្យទៅជាហ្វ្រេនឆាយ កម្រឹតនៃទុនវិនិយោគ គោលបំណង និងគោលដៅក្នុងការពង្រីក ។

ជំហានទី ៣ ៖ រៀបចំឯកសារប្រព័ន្ធប្រតិបត្តិការអាជីវកម្

ដើម្បីជួយឲ្យអ្នកទិញសិទ្ធិអាជីវកម្មទទួលបានជោគជ័យ និងឲ្យប្រាកដថាការធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយស្តង់ដារ និងមានគុណភាព ម្ចាស់យីហោនឹងតម្រូវឲ្យធ្វើការបង្កើតនូវឯកសារពាក់ព័ន្ធនានាដែលបម្រើឲ្យប្រព័ន្ធប្រតិបត្តិការទាំងមូល និងដែលអ្នកទិញសិទ្ធិអាជីវកម្មងាយនឹងអាចប្រតិបត្តិតាមបាន ។ ឯកសារទាំងនេះនឹងដើរតួនាទីស្នូលក្នុងការបង្ហាញពីសមត្ថភាពរបស់ម្ចាស់យីហោ បម្រើឲ្យការបណ្តុះបណ្តាលអ្នកទិញសិទ្ធិអាជីវកម្ម និងដើម្បីឲ្យអ្នកទិញសិទ្ធិអាជីវកម្មរក្សាបាននូវគុណភាពស្តង់ដារអាជីវកម្មម៉ាកយីហោ ។

បន្ថែមពីនេះទៀត ឯកសារទាំងនេះក៏ជាឯកសារគោលដែលនឹងប្រមូលផ្តុំបង្កើតបានជាឯកសារហ្វ្រេនឆាយមួយ (ដែលភាសារអង់គ្លាសហៅថា Franchise Disclosure Documents – FDD) ដើម្បីភ្ជាប់ជាឧបសម្ព័ន្ធជាមួយកិច្ចសន្យាហ្វ្រេនឆាយដែលនឹងត្រូវចុះហត្ថលេខាជាមួយអ្នកទិញសិទ្ធិអាជីវកម្ម ។

ជំហានទី ៤ ៖ រៀបចំឯកសារផ្លូវច្បាប់

ជំហានបន្ទាប់ត្រូវធ្វើការរៀបចំឯកសារពាក់ព័ន្ធនានាដែលបម្រើឲ្យការលក់ហ្វ្រេនឆាយ ដែលក្នុងនោះរួមមាន កិច្ចសន្យាហ្វ្រេនឆាយ និងឯកសារភ្ជាប់ជាឧបសម្ព័ន្ធភ្ជាប់ (Franchise Disclosure Document-FDD) ។ FDD គឺជាឯកសារពាក់ព័ន្ធទៅនឹងអាជីវកម្ម តម្រូវការដែលម្ចាស់យីហោត្រូវកំណត់ឲ្យអ្នកទិញសិទ្ធអាជីវកម្មត្រូវអនុវត្ត រួមមានទាំងដំណើរការប្រតិបត្តិការអាជីវកម្ម ការរក្សាស្តង់ដារអាជីវកម្ម ។ល។

ជំហានទី ៥ ៖ រៀបចំការងារទីផ្សារ

ជំហានបន្ទាប់សម្រាប់ការងារចេញហ្វ្រេនឆាយគឺរៀបចំឧបករណ៍ និងសម្ភារៈនានាបម្រើឲ្យការធ្វើទីផ្សារលក់ហ្វ្រេនឆាយ ។ សម្រាប់ការងារទីផ្សារដែលមានប្រសិទ្ធភាពបំផុត CFC សូមណែនាំឲ្យបង្កើតជា ប្រព័ន្ធអនឡាញសម្រាប់បម្រើឲ្យការលក់ (រួមមានដូចជាគេហទំព័រ ហ្វេសប៊ុកផេក យូធូប ) បោះពុម្ពខិតប័ណ្ណបង្ហាញពីម៉ូដែលហ្វ្រេនឆាយ និងផលិតជាខ្សែវីដេអូផ្សេងៗ ។

ជំហានទី ៦ ៖ បង្កើតផែនការទីផ្សារ

សម្រាប់ម្ចាស់យីហោដែលថ្មីត្រូវការផែនការទីផ្សារមួយប្រកបដោយប្រសិទ្ធភាព ដែលផែនការនេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងដំណើរទាក់ទាញអតិថិជនគោលដៅ (អ្នកទិញសិទ្ធិអាជីវកម្ម) ប្រកបដោយគុណភាព និងយូរអង្វែង ។

ជំហានទី ៧ ៖ រៀបចំការចេញលក់

នៅក្នុងជំហានចុងក្រោយនេះ ក្នុងនាមម្ចាស់យីហោ មុនពេលសម្រេចចិត្តចេញលក់ហ្វ្រេនឆាយជាផ្លូវការ ត្រូវស្វែងយល់ឲ្យបានច្បាស់ពីដំណើរការនៃការលក់ ត្រូវអនុវត្តតាមផែនការទីផ្សារ ជាពិសេសត្រូវយល់ឲ្យបានច្បាស់ពីក្របខ័ណ្ឌច្បាប់នៃការលក់ហ្វ្រេនឆាយ ។

សម្រាប់បងប្អូនដែលមានបំណងចង់ពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនឲ្យចេញហ្វ្រេនឆាយ CFC នឹងនៅជាមួយបងប្អូន រងចាំពិភាក្សា និងផ្តល់ជាយោបល់ជូនបងប្អូនជានិច្ច ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 089 55 88 67 / 016 72 72 56

Leave A Reply